ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

សារចូលរួមអបអរសាទរ ឯកឧត្តម ងួន ស្តេចភក្តី សាកលវិទ្យាធិការរង

សារចូលរួមអបអរសាទរ 
ឯកឧត្តម ងួន ស្តេចភក្តី សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា 
ក្នុងឱកាសប្រកបដោយមហាមង្គលដែល ឯកឧត្តម ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យ នស/រកត/០៩២១/៦១១ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១
សូមបួងសួងដល់ពពួកទេវតាដែលថែរក្សាព្រះពុទ្ធសាសនា ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា និងទេវតាព្រះបារមីថែរក្សាព្រះមហាស្វេតច្ឆត្រ វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមជួយទ្រទ្រង់អភិបាលឃុំគ្រងបីបាច់រក្សា ឯកឧត្តម សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន សុខចម្រើនសំបូរសប្បាយរុងរឿងថ្កុំថ្កើនអស់កាលជានិច្ចនិរន្តរ៍តរៀងទៅ