ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

អបអរសាទរ គម្រោងសាងសង់អគារសិក្សាសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជា ធិបតីកិត្តិបណ្ឌិត បួរ គ្រី

អបអរសាទរ គម្រោងសាងសង់អគារសិក្សាសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជា ធិបតីកិត្តិបណ្ឌិត បួរ គ្រី
ទូលព្រះបង្គំ យើងខ្ញុំ ខ្ញុំករុណា ខ្ញុំបាទ/នាងខ្ញុំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីសង្ឃ មន្ត្រី បុគ្គលិក ពិតជារីករាយអបអរសាទរដ៏ខ្ពង់ខ្ពស់ជាទីបំផុត នូវព្រះតំរិះដ៏ថ្លៃថ្លាបំផុត នូវគម្រោងសាងសង់អគារសិក្សានេះ របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នូវវឌ្ឍនភាពការងារ ចក្ខុវិស័យ ផែនការសកម្មភាព បេសកកម្មគោលដៅ ដើម្បីនិរន្តរភាពមហាគ្រួសារ PSB University ដែលជាក្តីសង្ឃឹមរបស់និស្សិតគ្រប់រូប។
អគារសិក្សាមានកម្ពស់៩ជាន់ រួមទាំងជាន់ផ្ទាល់ដីចំណតឡាន ម៉ូតូ កន្លែងអង្គុយជួបជុំគ្នា អមដោយសួនផ្កា ដែលចែកចេញជា៤៥បន្ទប់ ។
     អគារសិក្សាថ្មីនេះ ដែលបំពាក់ទៅដោយថ្នាក់រៀនសិក្សាវ័យឆ្លាត ការិយាល័យ បន្ទប់ក្លឹបសិក្សា បន្ទប់និស្សិតកាត់ក្តីផ្នែកច្បាប់ សាលប្រជុំ សាលសហសិក្សា បន្ទប់សាស្រ្តាចារ្យ បន្ទប់សិល្បៈ បន្ទប់សុខភាព អាហារដ្ឋាន និងហាងកាហ្វេ នឹងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការជំរុញកំណែទម្រង់ ពុទ្ធិកសិក្សានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ការគ្រប់គ្រង ដឹកនាំ និងការពង្រឹងគុណវុឌ្ឍិសិក្សានិស្សិត។