ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
កម្មវិធីបណ្តុះបណ្តាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានត្រូវបានទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា តាមលិខិតលេខ ៤១/០៩ គ.ទ.ក សជណ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៩។ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជាកម្មវិធីចំណេះដឹងទូទៅមួយដែលត្រូវបានបង្កើតឡើងសម្រាប់និស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាទាំងអស់ ដើម្បីកសាងសមត្ថភាព និងត្រៀមលក្ខណៈ ដើម្បីសិក្សាជំនាញនៅកម្រិតសាកលវិទ្យាល័យ។ និស្សិតឆ្នាំទី១ទាំងអស់ ត្រូវបានរៀបចំនូវមុខវិជ្ជាមួយចំនួនឱ្យសិក្សាសម្រាប់ឯកទេសដែលពួកគេនឹងជ្រើសរើស។ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានមានគោលបំណង និងទស្សនវិស័យដូចតទៅ៖
- បណ្តុះបណ្ដាលនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឱ្យមានសមត្ថភាពពេញលេញ ដើម្បីឈានទៅបន្តការសិក្សានៅឆ្នាំទី២ លើជំនាញរបស់ខ្លួនដែលបានជ្រើសរើស។
- ធានានិងផ្តល់នូវសេវាបណ្តុះបណ្តាលប្រកបដោយគុណភាព និងសមត្ថភាពដល់និស្សិតគ្រប់រូបមិនរើសអើងឡើយ។
- ផ្តល់នូវចំណេះដឹង និងចាប់ផ្តើមឱ្យនិស្សិតប្រែក្លាយខ្លួនបណ្តើរៗដើម្បីក្លាយជាអ្នកជំនាញពិតប្រាកដលើឯកទេសដែលបានជ្រើសរើស តាមស្តង់ដារជាតិ និងអន្តរជាតិ ប្រកបដោយសមត្ថភាព ក្រមសីលធម៌ ការច្នៃប្រឌិត និងគុណវុឌ្ឍខ្ពស់ ស្របតាមតម្រូវការនៃការអភិវឌ្ឍរបស់សង្គមជាតិ ។
- អប់រំនិងបណ្តុះបណ្តាលនិស្សិតឱ្យក្លាយជាអ្នកជំនាញកម្រិតថ្នាក់ឆ្នាំសិក្សមូលដ្ឋានប្រាកដ។
គោលដៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋានស្រូបយក និងផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត ដែលមានសមត្ថភាពឱ្យមកចុះឈ្មោះចូលរៀនក្នុងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចំនួនប្រមាណ ៦០០ រូប ក្នុងឆ្នាំសិក្សានីមួយៗ និងផ្តល់ចំណេះដឹងមូលដ្ឋាន ដែលនិស្សិតទទួលយកបានជាទុនសម្រាប់ឈានទៅចាប់យកជំនាញដែលបានជ្រើសរើសបន្តនៅឆ្នាំទី២រហូតដល់ឆ្នាំបញ្ចប់ប្រកបដោយជោគជ័យ។





