ចក្ខុវិស័យ បេសកកម្ម និងតម្លៃ
គោលបំណង
១- រួមចំណែកអភិវឌ្ឍលើកកម្ពស់វិស័យអប់រំផ្នែកពុទ្ធចក្រ និងអាណាចក្រ ដើម្បីបង្កើនធនធានមនុស្សនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងធម្មការ និងសាសនា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ។
២- ជំរុញ និងលើកទឹកចិត្តព្រះសង្ឃ យុវជន យុវនារី បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ។
៣- លើកកម្ពស់គុណភាពអប់រំ ប្រកបដោយសមធម៌ បរិយាបន្ន និងជំរុញឱកាសក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។
ចក្ខុវិស័យ
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ ក្នុងការសិក្សាអប់រំក្រមសីលធម៌ គុណធម៌ អភិសមាចារ និងការអភិវឌ្ឍធនធានមនុស្សលើវិស័យអប់រំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈប្រកបដោយកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
បេសកកម្ម
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានបេសកកម្មលើកទឹកចិត្ត ណែនាំ គ្រប់គ្រង និងពង្រីកការអប់រំ ការស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស និង ស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយអង្គការជាតិនិងអន្តរជាតិ ដែលមានគោលបំណងដូចគ្នា។ មុខងារនិងភារកិច្ច នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានមុខងារ និងភារកិច្ចដូចតទៅ៖
១- ពង្រឹងការបង្រៀនរបស់សាស្ត្រាចារ្យ និងការរៀនរបស់សមណនិស្សិត-និស្សិត
២- លើកម្ពស់សមត្ថភាពសាស្រ្តាចារ្យ និងគុណភាពសិក្សារបស់និស្សិត មន្រ្តី និងបុគ្គលិក
៣- សាកលវិទ្យាល័យព្រះសីហមុនីរាជា បាននឹងកំពុងបង្កើនសកម្មភាពនិស្សិត ចុះជួយសហគមន៍ឱ្យកាន់តែជិតដិត ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីឱ្យមានទឹកចិត្តមេត្តា សតិ បញ្ញា។
៤- ជំរុញការស្រាវជ្រាវរបស់និស្សិតឱ្យកាន់តែទូលំទូលាយ។
៥- ដើម្បីលើកទិសដៅអនុវត្តបន្តពុទ្ធិកសាកលវិទ្យាល័ព្រះសីហមុនីរាជាពង្រឹងនិងពង្រីកការគ្រប់គ្រង ដឹកនាំ ការបង្រៀនរបស់សាស្រ្តាចារ្យ និងរៀនរបស់និស្សិត និងអប់រំនិស្សិតឱ្យចូលរួមខិតខំសិក្សាដើម្បីគុណភាពនិងរួមគ្នាបន្តចក្ខុវិស័យអប់រំ។
៦- សាកលវិទ្យាល័យព្រះសីហមុនីរាជា ទទួលអនុវត្តន៍ភារកិច្ចផេ្សងៗ របស់ក្រសួងធម្មការ និងសាសនា និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ប្រគល់ជូន ដើម្បីរួមគ្នាបន្តអនុវត្តន៍ចក្ខុវិស័យអប់រំឱ្យកាន់តែរីកចម្រើនបន្តទៀតដើម្បីជាតិ សាសនា ព្រះមហាក្សត្រនៃយើង។
៧- បង្កើនទំនាក់ទំនងសហប្រតិបត្ដិការ ផ្នែកអប់រំ ស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្ដរជាតិ ដែលមានគោលបំណងដូចគ្នា។
៨- បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។
៩- រួមចំណែក និងធ្វើសហប្រតិបត្ដិការក្នុងការការពារការអប់រំ ផ្នែកពុទ្ធចក្រនិងអាណាចក្រ។
១០- ពិនិត្យ និងវាយតម្លៃ ស្នាដៃស្រាវជ្រាវសារណា និងនិក្ខេបបទនានា។
១១- ត្រៀមបង្កើត និងកសាងអគារសិក្សា បន្តបន្ថែមទៀត។
គោលដៅ
- បង្កើតផែនការជាក់លាក់ ដើម្បីស្រូបយកសមណនិស្សិត-និស្សិត សមស្របតាមសមត្ថភាព លទ្ធភាព នៃធនធានបុគ្គលិកសិក្សា ធនធានហិរញ្ញវត្ថុ និងសម្ភាររូបវន្ត ។
- ចម្លងសមណនិស្សិត-និស្សិត តាមរយៈការសិក្សា ប្រកបដោយជោគជ័យជាមួយចំណេះដឹង ចំណេះធ្វើ សីលធម៌ និង គុណធម៌ ក្នុងឯកទេសរបស់ខ្លួន ។
- លើកកម្ពស់គុណភាពអប់រំ ស្របតាមទិសដៅរបស់គណកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា ។
- ជំរុញ និងលើកទឹកចិត្តនិស្សិតរៀនឱ្យចេះ ធ្វើឱ្យកើត ដើរឱ្យត្រូវ។
ការគាំទ្រនិងការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់គុណភាពអប់រំ និងការកំណត់វិសាលភាពបណ្តុះបណ្តាល ជំរុញការអប់រំនិងពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តអប់រំ។

