អាហារូបករណ៍
ផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ (របស់រដ្ឋ) និងបានទទួលស្គាល់គុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ដោយមានការឧបត្ថម្ភគាំទ្រពី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការឧត្ថម្ភថវិកាពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផ្តល់អាហារូបករណ៍១០០% ដល់សមណសិស្ស សិស្ស សមណនិស្សិត និស្សិត សិក្សាថ្នាក់បរិញ្ញាបត្រលើឯកទេសដូចខាងក្រោម៖
ក. ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្រ្ត
១. ទស្សនវិជ្ជាពុទ្ធសាសនា
២. នីតិសាស្រ្ត
ខ. ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងអក្សរសាស្រ្ត
១. អក្សរសាស្រ្តខ្មែរ
២. វិទ្យាសាស្រ្តអប់រំ
៣. គ្រប់គ្រងទូទៅ
គ. ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា
១. វិទ្យាសាស្រ្តកុំព្យូទ័រ
ឃ. ពុទ្ធិកមហាវិទ្យាល័យបាលីសំស្រ្កឹត និងភាសាបរទេស
១. ភាសាអង់គ្លេសសម្រាប់ការបង្រៀន / អប់រំភាសាអង់គ្លេស
ផ្តល់អាហារូបករណ៍ ៥០% សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល២ឆ្នាំ
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផ្តល់អាហារូបករណ៍ ៥០% សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើឯកទេសដូចខាងក្រោម៖
១. រដ្ឋបាលសាធារណៈ
២. នីតិឯកជន
៣. អប់រំភាសាអង់គ្លេស
៤. គ្រប់គ្រងទូទៅ
៥. វិទ្យាសាស្ត្រអប់រំ
៦. ទស្សនវិជ្ជា
៧. អក្សរសាស្រ្តខ្មែរ
៨. វិទ្យាសាស្រ្តបច្ចេកវិទ្យាព័ត៌មាន
