អង់គ្លេសសម្រាប់ការអប់រំ
បរិញ្ញាបត្ររង
ក. កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង
សមណនិស្សិត-និស្សិតដែលទទួលជ័យលាភីបរិញ្ញាបត្ររង តម្រូវឱ្យបំពេញគ្រប់លក្ខខ័ណ្ឌក្នុងការសិក្សា យ៉ាងតិច៦០ ក្រេឌីតដែលត្រូវសិក្សាពេញម៉ោងរយះពេលពីរឆ្នាំឬក្រេឌីតដែលសមមូលនៅក្នុងកម្រិតឧត្តមសិក្សា។ ថ្នាក់បរិញ្ញាបត្ររងឯកទេសបង្រៀនភាសាអង់គ្លេស (TESOL) ឬ (TEFL) ត្រូវបានរចនាឡើងសម្រាប់សមណនិស្សិត-និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យឬមិនជោគជ័យថ្នាក់ទី១២ហើយមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ សមណនិស្សិត-និស្សិតនឹងត្រូវបានអភិវឌ្ឍទាំងចំណេះដឹងនិងជំនាញជាមូលដ្ឋានសម្រាប់ការងារបច្ចុប្បន្ននិងអនាគតក្នុងវិស័យរដ្ឋបាលឬការបង្រៀននិងមូលដ្ឋានគ្រឹះនៃចំណេះដឹងទូទៅនិងទ្រឹស្តីដែលផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ។
ខ. លទ្ធផលរំពឹងទុក
១. ចំណេះដឹង
បន្ទាប់ពីបញ្ចប់កម្មវិធីបរិញ្ញាបត្ររងសមណនិស្សិត-និស្សិតនឹងអាច៖
- ទទួលបានចំណេះដឹងនិងជំនាញដែលជាមូលដ្ឋានក្នុងការបង្រៀនភាសាអង់គ្លេសជាភាសាទីពីរ
- អភិវឌ្ឍ ចំណេះដឹងទូទៅ ទ្រឹស្តីនិងផ្នត់គំនិតក្នុងកិច្ចការរដ្ឋបាល
២. ជំនាញយល់ដឹង
បន្ទាប់ពីបញ្ចប់កម្មវិធីបរិញ្ញាបត្ររងសមណនិស្សិត-និស្សិតនឹងអាច៖
- ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្របង្រៀននិងរៀន
- បកស្រាយគោលគំនិតជាមូលដ្ឋាននៃគរុកោសល្យ
- អនុវត្តចំណេះដឹងទូទៅក្នុងការគ្រប់គ្រងថ្នាក់រៀននិងក្នុងវិស័យរដ្ឋបាល
៣. ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ
បន្ទាប់ពីបញ្ចប់កម្មវិធីបរិញ្ញាបត្ររងសមណនិស្សិត-និស្សិតនឹងអាច៖
- បង្កើតការទទួលខុសត្រូវលើខ្លួនឯងក្នុងការងារផ្ទាល់ខ្លួននិងការងារជាក្រុម
- បណ្ដុះក្រមសីលធម៌និងឥរិយាបថវិជ្ជមាននិងការគោរពខ្លួនឯង
- បង្រៀនភាសាអង់គ្លេសដល់សិស្សក្នុងកម្រិតទាបនិងមធ្យម
៤. ជំនាញទំនាក់ទំនង ព័ត៌មានវិទ្យា និងលេខនព្វន្ត
បន្ទាប់ពីបញ្ចប់កម្មវិធីបរិញ្ញាបត្ររងសមណនិស្សិត-និស្សិតនឹងអាច៖
- ទំនាក់ទំនងជាភាសាអង់គ្លេសទាំងនិយាយនិងសរសេរ
- ប្រើប្រាស់ចំណេះដឹងព័ត៌មានវិទ្យាក្នុងការបង្រៀនភាសាអង់គ្លេស
បរិញ្ញាបត្រ
ក. កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ
សមណនិស្សិត-និស្សិតដែលទទួលជ័យលាភីបរិញ្ញាបត្ររង តម្រូវឱ្យបំពេញគ្រប់លក្ខខ័ណ្ឌក្នុងការសិក្សា យ៉ាងតិច១២០ ក្រេឌីតដែលត្រូវសិក្សាពេញម៉ោងរយះពេល៤ឆ្នាំឬ ក្រេឌីតដែលសមមូលនៅក្នុងកម្រិតឧត្តមសិក្សា។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រក្នុងការបង្រៀនភាសាអង់គ្លេសដល់អ្នកនិយាយភាសាដទៃទៀត (TESOL) ឬការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TEFL) ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍការយល់ដឹងអំពីវិស័យសិក្សាទូលំទូលាយ។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រក៏មានបំណងក្នុងការអភិវឌ្ឍចំណេះដឹង ទ្រឹស្តីបទ សមត្ថភាពនិងជំនាញរបស់សមណនិស្សិត-និស្សិតផ្នែកភាសាវិទ្យា អក្សរសិល្ប៍ ទំនាក់ទំនងវប្បធម៌ បកប្រែនិងការបកប្រែផ្ទាល់មាត់ សរសេរកម្មវិធីសិក្សា ការវាយតំលៃនិងវិធីសាស្រ្តស្រាវជ្រាវ។ ជាងនេះទៅទៀតកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមត្ថភាពនិងជំនាញរបស់សមណនិស្សិត-និស្សិតក្នុងការបង្រៀនភាសាអង់គ្លេសដល់អ្នកនិយាយភាសាដទៃទៀត (TESOL) ឬការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TEFL) ដោយតម្រូវឱ្យសមណនិស្សិត-និស្សិត អនុវត្តការបង្រៀនផ្ទាល់នៅក្នុងថ្នាក់នៅក្នុងឆ្នាំទី៤ដើម្បីបំពេញគ្រប់ក្រេឌីត។
ខ. លទ្ធផលសិក្សានៅក្នុងដែននីមួយៗនៅក្នុងគុណវុឌ្ឍកម្រិតទី៦
១. ចំណេះដឹង
បន្ទាប់ពីបញ្ចប់កម្មវិធីបរិញ្ញាបត្រសមណនិស្សិត-និស្សិតនឹងអាច៖
- ទទួលបានចំណេះដឹងនិងជំនាញដែលជាមូលដ្ឋានក្នុងការបង្រៀនភាសាអង់គ្លេសជាភាសាទីពីរ
- អភិវឌ្ឍ ចំណេះដឹងទូទៅ ទ្រឹស្តីនិងផ្នត់គំនិតក្នុងកិច្ចការរដ្ឋបាល
- វែកញែកអំពីនិន្នាការបច្ចុប្បន្ននៃការបង្រៀននិងការរៀនភាសាការគ្រប់គ្រងថ្នាក់រៀននិងការវាយតម្លៃ
២. ជំនាញយល់ដឹង
បន្ទាប់ពីបញ្ចប់កម្មវិធីបរិញ្ញាបត្ររងសមណនិស្សិត-និស្សិតនឹងអាច៖
- វិភាគនិងបង្ហាញឱ្យឃើញពីយុទ្ធសាស្ត្របង្រៀននិងរៀន
- បកស្រាយគោលគំនិតជាមូលដ្ឋាននៃគរុកោសល្យ
- អនុវត្តចំណេះដឹងទូទៅក្នុងការគ្រប់គ្រងថ្នាក់រៀននិងក្នុងវិស័យរដ្ឋបាល
- ធ្វើការអង្កេត ស្វែងយល់និងវាយតម្លៃព័ត៌មានថ្មីៗ ទស្សនៈនិងភស្តុតាងពីប្រភពផ្សេងៗគ្នា
៣. ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ
បន្ទាប់ពីបញ្ចប់កម្មវិធីបរិញ្ញាបត្ររងសមណនិស្សិត-និស្សិតនឹងអាច៖
- បង្កើតការទទួលខុសត្រូវលើខ្លួនឯងក្នុងការងារផ្ទាល់ខ្លួននិងការងារជាក្រុម
- បណ្ដុះក្រមសីលធម៌និងឥរិយាបថវិជ្ជមាននិងការគោរពខ្លួនឯង
- បង្រៀនភាសាអង់គ្លេសដល់សិស្សក្នុងកម្រិតទាបនិងមធ្យម
- ចែករំលែកនិងសម្របសម្រួលការដោះស្រាយបញ្ហាប្រកបដោយលក្ខណៈស្ថាបនាក្នុង ក្រុមឬរួចគ្នាដោះស្រាយជាក្រុម
- ទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួននិងបន្តអភិវឌ្ឍសមត្ថភាពនិងជំនាញ
៤. ជំនាញទំនាក់ទំនង ព័ត៌មានវិទ្យានិង លេខនព្វន្ដ
បន្ទាប់ពីបញ្ចប់កម្មវិធីបរិញ្ញាបត្ររងសមណនិស្សិត-និស្សិតនឹងអាច៖
- ទំនាក់ទំនងជាភាសាអង់គ្លេសទាំងនិយាយនិងសរសេរ
- ប្រើប្រាស់ចំណេះដឹងព័ត៌មានវិទ្យាក្នុងការបង្រៀនភាសាអង់គ្លេស
- ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងដែលសមស្របបំផុតជាប្រចាំក្នុងការប្រមូលផ្តុំ បកស្រាយនិងទំនាក់ទំនងព័ត៌មាននិងមតិយោបល់ផ្សេងៗ




