ព័ត៌មាន - ព្រឹត្តិការណ៍

ព័ត៌មាន - ព្រឹត្តិការណ៍

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានព្រះរាជអំណោយសម្រាប់បុស្តិ៍សុខភាព

នាព្រឹកថ្ងៃចន្ទ ៧ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដោយព្រះរាជហឫទ័យប្រកបដោយព្រះរាជមេត្តា ករុណាគ្មានព្រំដែននៃសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចទ្រង់យាងជាព្រះរាជាធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និង ប្រោសព្រះរាជទានព្រះរាជអំណោយចែកជូនលោក-លោកស្រី វេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា ប៉ុស្តិ៏សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី និងលោកគ្រូ អ្នកគ្រូបង្រៀនបឋមសិក្សានិងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ខេត្តកណ្តាល។

សូមឯកឧត្តម លោកឧកញ៉ា លោក-លោកស្រី សប្បុរសជនដែលបានចូលរួម រីករាយជ្រះថ្លាះអនុមោទនាមហាកុសល និង សូមបានសម្រេចមគ្គផល ហេីយដល់នូវសេចក្តីសុខ សេចក្តីចម្រេីនតរៀងរហូតទៅ៕ ៚